វត្តយើងគឺជាកន្លែងប្រជុំជន ឬកន្លែងធ្វើបុណ្យទានព្រះពុទ្ធសាសនា នៅទីនេះ ពួកយើង ថែរក្សា និងជួយទំនុកបម្រុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ជាមួយនឹងបងប្អូន គ្រប់ឋានៈ ។ នៅក្នុងវត្ត ពួកយើងមិនភ្ជាប់ចំណង មិនស្ថិតក្រោមឥទ្ធិពល,មិនទទួល បន្ទុករ៉ាប់រង ឬក៏ ផ្សព្វផ្សាយ តាមទស្សនៈ នៃគណៈបក្សនយោបាយ ណាមួយឡើយ ។ គោលដៅ សំខាន់ បំផុតរបស់យើង គឺការរាប់អានគ្នាដោយស្មោះត្រង់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ។
សមាគមពុទ្ធសាសនាវត្តខ្មែរ បើកចំហរគ្រប់ពេលវេលាសម្រាប់ភ្ញៀវគ្រប់ឋានៈ ហើយនិង លោកអ្នកដែលចង់ជួយឧបត្ថម្ភ គាំទ្រវត្តយើង ទោះលោកអ្នកមានសញ្ជាតិសាសន៍អ្វីក៏ដោយ មានមនោគមវិជ្ជា មានទស្សនៈគំនិតយ៉ាងណា ឬក៏មកពីគណៈបក្សនយោបាយណាក៏ដោយ យើងខ្ញុំសូមស្វាគមន៍ជានិច្ច។ ដូចនេះ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា ពួកយើង សូមរៀបចំវត្ត ឲ្យនៅជាអព្យាក្រឹត្យ(កណ្តាល) គឺថាវត្តយើងនេះមិនមែនជាវេទិកា (ទីលាន) ផ្សព្វផ្សាយធ្វើពាណិកម្មឃោសនា ផ្តល់ប្រយោជន៍ ឱ្យគណៈបក្ស ឬក៏គាំទ្រទំនុកបម្រុង នូវ មនោគមវិជ្ជារបស់បក្សណាមួយឡើយ ។